តុលាការក្នុងប្រទេសបង់ក្លាដែស បើកការស៊ើបអង្កេត លើលោកស្រី សេក្ខ ហាស៊ីណា ជាប់ពាក់ព័ន្ធបទឃាតកម្ម
បង់ក្លាដេស៖ តុលាការក្នុងប្រទេសបង់ក្លាដែសបានបើកការស៊ើបអង្កេតករណីឃាតកម្មដែលជាប់ពាក់ព័ន្ធជាមួយអតីតនាយករដ្ឋមន្ត្រីដែលត្រូវបានបណ្តេញចេញលោកស្រី សេក្ខ ហាស៊ីណានិងឥស្សរជនកំពូលចំនួន ៦ ក្នុងរដ្ឋបាលរបស់លោកស្រីជុំវិញការបាញ់សម្លាប់របស់ប៉ូលិសម្នាក់ក្នុងអំឡុងពេលមានចលាចលស៊ីវិលកាលពីខែមុន។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានBBC នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៤។
រួសារជនរងគ្រោះដែលត្រូវបានបាញ់សម្លាប់បានប្តឹងទៅកាន់តុលាការក្នុងនោះក៏បានរួមបញ្ចូលឈ្មោះអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃព្រមទាំងឥស្សរជនកំពូលចំនួន ៦ រូបផ្សេងទៀតដែលសុទ្ធតែជាអ្នកមានអំណាចនិងនៅពីក្រោយនៃការបញ្ជាឲ្យបោសសំអាតក្រុមហ្វូងបាតុករដែលងើបប្រឆាំងជាមួយនឹងលោកស្រីហាស៊ីណា។
គួរបញ្ជាក់ថាលោកស្រី សេក្ខ ហាស៊ីណាមានវ័យ ៧៦ឆ្នាំបានភៀសខ្លួនដោយឧទ្ធម្ភាគចក្រទៅកាន់ប្រទេស ឥណ្ឌាកាលពីមួយសប្តាហ៍មុនជាកន្លែងដែលលោកស្រីនឹងស្នាក់នៅបណ្តោះអាសន្ន មនុស្សជាង៤៥០ នាក់ត្រូវបានសម្លាប់ក្នុងអំឡុង នៃភាពចលាចលដែលនាំទៅដល់ការផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកស្រីហាស៊ីណា៕