អេស្ប៉ាញ៖ សេវាសង្គ្រោះបន្ទាន់របស់ទីក្រុងម៉ាឌ្រីដ បានឱ្យដឹងថាកាលពីថ្ងៃសុក្រ ឧទ្ធម្ភាគចក្រ ១គ្រឿង បានធ្លាក់នៅលើផ្លូវក្រវ៉ាត់ក្រុងរបស់ទីក្រុងនេះ ដោយធ្លាក់ចំរថយន្ត ១គ្រឿង និងបណ្តាលឱ្យមនុស្ស ៣នាក់ រងរបួស។

អ្នកនាំពាក្យសេវាសង្គ្រោះបន្ទាន់ បានប្រាប់សារព័ត៌មាន Reuters ថា មនុស្ស ២នាក់ នៅក្នុងឧទ្ធម្ភាគចក្រ មានម្នាក់អាចដើរចេញបាន ខណៈម្នាក់ទៀតត្រូវបានជួយសង្គ្រោះពីបំណែកយន្តហោះ ដោយអ្នកពន្លត់អគ្គិភ័យ។ សេវាសង្គ្រោះបន្ទាន់បានបន្ថែមថា នៅក្នុងឧបទ្ទវហេតុនេះ ទាំងអ្នកនៅក្នុងឧទ្ធម្ភាគចក្រដែលធ្លាក់ ក៏ដូចអ្នកបើកបររថយន្ត រងរបួសដូចគ្នា។

អ្នកនាំពាក្យសេវាសង្គ្រោះបន្ទាន់ បានបញ្ជាក់ថា ម្នាក់ក្នុងចំណោមអ្នករស់រានពីការធ្លាក់ មានរបួសក្បាលតិចតួច ម្នាក់ទៀតទំនងជាបាក់ឆ្អឹងភ្លៅ ហើយអ្នកទី៣ បានរងរបួសស្រាល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ