កងកម្លាំងអ៊ីស្រាអែលរុលចូលទៅកាន់តែជ្រៅក្នុងទីក្រុងហ្កាហ្សា ខណៈពលរដ្ឋប៉ាឡេស្ទីនរត់ភៀសខ្លួនយ៉ាងច្រើនសន្ធាប់
អ៊ីស្រាអែល៖ រថក្រោះអ៊ីស្រាអែលបានវាយប្រហាររុលចូលទៅយ៉ាងជ្រៅក្នុងទីក្រុងមួយនៅកណ្តាលតំបន់ហ្កាហ្សាស្ទ្រីបកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ធ្ន បន្ទាប់ពីការទម្លាក់គ្រាប់បែកឥតឈប់ឈរជាច្រើនថ្ងៃ បានបង្ខំឱ្យគ្រួសារប៉ាឡេស្ទីនរាប់ម៉ឺននាក់ ដែលបានភៀសខ្លួនរួចហើយ ឱ្យភៀសខ្លួនជាថ្មីទៀតក្នុងចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់។
អ្នកសារព័ត៌មានជនជាតិប៉ាឡេស្ទីនម្នាក់បានបង្ហោះរូបភាពបង្ហាញពីកងរថក្រោះអ៊ីស្រាអែលនៅជិតវិហារអ៊ីស្លាមមួយនៅក្នុងតំបន់ប៊ូរ៉េច(Bureij) ខណៈកងរថពាសដែក បានរុលចេញពីសួនផ្កានៅជាយក្រុងភាគខាងកើត។ក្រុមមន្ត្រីសុខាភិបាលបាននិយាយថា ជនជាតិប៉ាឡេស្ទីនបីនាក់បានស្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែលទៅលើផ្ទះមួយនៅភាគឦសានជំរំ ម៉ាកហាហ្ស៊ី (Maghazi) នៅកណ្តាលតំបន់ហ្កាហ្សា។
អ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សា លោក អាស្រាហ្វ អាល់ គីដ្រា (Ashraf Al-Qidra) បាននិយាយថា នៅក្នុងការវាយប្រហារតាមអាកាសចុងក្រោយរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ២០នាក់ និងរងរបួស ៥៥ នាក់ ក្នុងទីក្រុង Rafah ដែលជាទីក្រុងសំខាន់មួយនៅជិតព្រំដែន៕