អ៊ីស្រាអែល៖ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ពលរដ្ឋប៉ាឡេស្ទីនសរុបចំនួន១៥.២០៧នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអ៊ែល នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលហែកហួរដោយសង្រ្គាម ចាប់តាំងពីការផ្ទុះឡើង នៃជម្លោះរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលា ។ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។

លោក Ashraf al-Qidra អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Khan Younis ថា ចំនួនអ្នករបួសនៅក្នុងក្របខណ្ឌប៉ាឡេស្ទីនបានកើនឡើងលើសពី៤០.០០០នាក់ ដោយក្នុងនោះមានចំនួន៧០ ភាគរយនៃពួកគេគឺជាកុមារ និងស្ត្រី ។

លោក Al-Qidra ក៏បានលើកឡើងផងដែរថា ការវាយប្រហាររបស់អ៊ីស្រាអ៊ែល បានសម្លាប់បុគ្គលិកពេទ្យចំនួន២៨០នាក់ និងបានកំណត់គោលដៅទៅលើរថយន្តសង្គ្រោះចំនួន៥៦គ្រឿងនៅក្នុងតំបន់ហ្គាហ្សា ដោយបានចោទប្រកាន់អ៊ីស្រាអ៊ែល ថាមានចេតនាបំផ្លាញប្រព័ន្ធថែទាំសុខភាពនៅក្នុងតំបន់ហ្គាហ្សា ស្ទ្រីប នេះតែម្តង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ