ប្រធានាធិបតីតួកគីលោក Erdogan ទទួលស្គាល់ថា រដ្ឋាភិបាលពិតជាមិនបានត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់គ្រោះមហន្តរាយនេះ
តួកគី៖ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ឆ្លើយតបថារដ្ឋាភិបាលពិតជាមិនបានត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់គ្រោះមហន្តរាយនេះ។ ការឆ្លើយបតនេះ ក្រោយអ្នករិះគន់បានអះអាងថា ការឆ្លើយតបរបស់សេវាសង្គ្រោះបន្ទាន់យឺតពេក ហើយរដ្ឋាភិបាលបានរៀបចំមិនបានល្អ។
លោក Erdogan បានទទួលស្គាល់ថា រដ្ឋាភិបាលបានជួបប្រទះនឹងបញ្ហាមួយចំនួន ប៉ុន្តែបាននិយាយថា ស្ថានភាពឥឡូវនេះស្ថិតក្រោមការគ្រប់គ្រង។ការរួបរួមគឺត្រូវបានទាមទារបន្ទាប់ពីគ្រោះមហន្តរាយថា "នៅក្នុងរយៈពេលដូចនេះ ខ្ញុំមិនអាចធ្វើឱ្យមនុស្សធ្វើយុទ្ធនាការអវិជ្ជមានដើម្បីផលប្រយោជន៍នយោបាយបានទេ" ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះយ៉ាងហោចណាស់មនុស្ស ១២,000 នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់នៅក្នុងប្រទេសទួរគី និងភាគខាងជើងប្រទេសស៊ីរី។ក្នុងប្រទេសស៊ីរី គឺមានភាពស្មុគស្មាញដោយសារតែជម្លោះរយៈពេលច្រើនឆ្នាំ ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស។
គួរបញ្ជាក់ថា ថ្មីៗនេះរដ្ឋាភិបាលចិន ឥណ្ឌា និងប៉ាគីស្ថាន បានចូលរួមក្នុងការផ្តល់ជំនួយមនុស្សធម៌ និងក្រុមអ្នកជួយសង្គ្រោះទៅកាន់ប្រទេសតួកគឺ បន្ទាប់ពីកើតមានហេតុការណ៍គ្រោះរញ្ជួយដីដ៏អាក្រក់មួយនេះ៕