ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា បង្ហាញពីបច្ចេកទេសបញ្ឆោតលួចព័ត៌មាន Phishing។ ដោយនាយកដ្ឋានបានបញ្ជាក់ថាPhishing គឺជាបច្ចេកទេសមួយក្នុងចំណោមវិស្វកម្មបណ្តាញសង្គម (Social Engineering) ដែលជនខិលខូចបានប្រើប្រាស់ក្នុងការឆបោក ឬបញ្ឆោតជនរងគ្រោះដើម្បីលួចយកនូវព័ត៌មាន (គណនីអ៊ីនធឺណិត គណនីធនាគារ កាតធនាគារ និងព័ត៌មានសម្ងាត់ផ្សេងៗ)។ 


ក្រៅពីការបញ្ឆោតជនរងគ្រោះវាយបញ្ចូលនូវព័ត៌មាន ជនខិលខូចក៏ប្រើប្រាស់បច្ចេកទេស Phishing អូសទាញជនរងគ្រោះចុចលើតំណភ្ជាប់ (Malicious Link) ឬចុចលើឯកសារ (Malicious Attachment) ដើម្បីចម្លងនូវមេរោគបច្ចេកវិទ្យា (Malware, Trojan, Exploit) ទៅក្នុងម៉ាស៊ីនកុំព្យូទ័រ ទូរស័ព្ទដៃ ឬឧបករណ៍ឌីជីថលផ្សេងទៀត។

ដើម្បីការពារខ្លួនពីល្បិចកល Phishing សូមអនុវត្តនូវវិធីសាស្ត្រដូចខាងក្រោម៖

 

១- ពិនិត្យតំណភ្ជាប់ (URL) មុនពេលចុចចូលទៅកាន់គេហទំព័រ ឬវាយបញ្ចូលព័ត៌មាន

២- ពិនិត្យអាសយដ្ឋានអ៊ីម៉ែល និងបញ្ជាក់ឲ្យបានច្បាស់មុនពេលបើកឯកសារ (Attachment)

៣- ធ្វើការរាយការណ៍ (Report) អ៊ីម៉ែលសង្ស័យ (ឧទាហរណ៍ “Report phishing” ក្នុងកម្មវិធី Gmail ឬ ”Mark as phishing” ក្នុងកម្មវិធី Outlook)

៤- ដំឡើងកម្មវិធីកម្ចាត់មេរោគ ធ្វើបច្ចុប្បន្នភាពកម្មវិធី និងប្រព័ន្ធប្រតិបត្តិការរបស់ឧបករណ៍ឌីជីថល

៥- ជៀសវាងការផ្តល់ ឬចែករំលែកព័ត៌មានបុគ្គលលើបណ្តាញអ៊ីនធឺណិត លុះត្រាមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ