ប្រទេសស្កុតលែន៖ត្រីបាឡែន ៥៥ ក្បាលបានស្លាប់ បន្ទាប់ពីជាប់នៅលើឆ្នេរមួយដែលស្ថិតនៅលើកោះឡេវីស (Lewis) ក្នុងប្រទេសស្កុតលែន ហើយនេះគឺជាករណីជាប់គាំងនៅលើឆ្នេរសមុ ទ្រដ៏ធំបំផុតនៅ  ក្នុងប្រទេសមួយនេះ មិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍ ។

អាជ្ញាធរមូលដ្ឋាន ក៏ព្យាយាមជួយនាំយកត្រីបាឡែនដែលនៅរស់ជាង ១០ក្បាលឱ្យចូលទៅក្នុងទឹកវិញ តែមិនទទួលបានជោគជ័យឡើយ ។ក្រោយមក បន្ទាប់ពីត្រីបាឡែននៅរស់ហាក់កាន់តែទ្រុឌទ្រោម ក្រុមអ្នកជួយសង្គ្រោះក៏បានសម្រេចចិត្តជួយសង្គ្រោះបឋមបន្ថែមដល់ត្រីបាឡែននៅសេសសល់ដែលជាប់នៅលើឆ្នេរសមុទ្រ ។

ទោះបីជា ត្រីបាឡែនចំនួន ៥៥ក្បាលបានងាប់ក៏ដោយ តែគេជឿថា ត្រីបាឡែនមួយក្បាលនៅមានជីវិតនៅឡើយ ។ដោយឡែក ទីភ្នាក់ងារនៃគម្រោងឃ្លាំមើលសត្វសមុទ្ររបស់ប្រទេសស្កុតលែន បានអះអាងថា ខ្លួននឹងចាប់ផ្តើមពិនិត្យសាកសពរបស់ត្រីបាឡែន ដើម្បីកំណត់ពីមូលហេតុដែលបណ្តាលឱ្យមានការជាប់គាំងនិងស្លាប់ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ