អ៊ីស្រាអែល៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មនុស្សបីនាក់បានរងរបួស ដោយភ្លើងឆេះ និងការផ្ទុះបានរាយ ការណ៍បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីតាំងមួយនៅជិតទីក្រុង Homs របស់ប្រទេសស៊ីរី ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA របស់ប្រទេសស៊ីរី ដែលដកស្រង់សម្តីមន្ត្រីយោធាបាននិយាយថា ជនស៊ីវិលបីនាក់បានរងរបួសនៅក្នុងការវាយប្រហារនៅព្រឹកព្រលឹមថ្ងៃសៅរ៍ ហើយថាស្ថានីយ៍ប្រេងឥន្ធនៈស៊ីវិលមួយបានឆេះ រថយន្តដឹកប្រេង និងរថយន្តដឹកប្រេងមួយចំនួនត្រូវបានឆេះផងដែរ ។


ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថាអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសជាមួយនឹងកាំជ្រួចជាច្រើនពីទិសដៅភាគខាងជើងនៃប្រទេសលីបង់ ដោយបានកំណត់គោលដៅលើទីតាំងជាច្រើននៅក្នុងតំបន់ជុំវិញទីក្រុង Homs" ។ការការពារដែនអាកាសស៊ីរីបានបាញ់ទម្លាក់មីស៊ីលអ៊ីស្រាអែលមួយចំនួននៅលើមេឃក៏ប៉ុន្តែនៅសល់មីស៊ីលមួយចំនួនទៀតបានធ្លាក់ចំគោលដៅ។


ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយថា មីស៊ីលអ៊ីស្រាអែលបានបំផ្លាញឃ្លាំងរំសេវដែលជាកម្មសិទ្ធិរបស់ក្រុម Hezbollah នៃប្រទេសលីបង់ នៅអាកាសយានដ្ឋានយោធាមួយនៅជនបទ Homs ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ