ថៃ៖គណបក្សភឿថៃបានប្រមូលផ្តុំបង្កើតរាជរដ្ឋាភិបាលថ្មីដែលមានអាសនៈចំនួន៣០២ ដោយពុំមានវត្តមានរបស់គណបក្សចលនាឆ្ពោះទៅមុខ ហើយនឹងតែងតាំងមហាសេដ្ឋីអចលនទ្រព្យ លោក ស្រេតថា ថាវីស៊ីន ជាបេក្ខជននាយករដ្ឋមន្ត្រី នៅក្នុងការបោះឆ្នោតជុំបន្ទាប់ដែលគ្រោងធ្វើឡើងនៅថ្ងៃសុក្រទី ៤ សប្តាហ៍នេះ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។
យោងតាមប្រភពបានឱ្យដឹងថា សម្ព័ន្ធភាពដឹកនាំដោយបក្សភឿថៃ មានគណបក្សចំនួន១០ រួមមានដៃគូថ្មីចំនួនប្រាំគឺគណបក្សភូមិចៃថៃ, គណបក្សប្រជាធិបតេយ្យ, គណបក្សឆាតថៃផាតតាណា និងគណបក្សឆាតផាត់ថាណាក្លា ។ គណបក្សបួនផ្សេងទៀតរួមមាន គណបក្សប្រឆាឆាត គណបក្ស Pheu Thai Ruam Palang, គណបក្សសេរីរួមថៃ និង Plung Sungkom Mai ដែលជាសមាជិកនៃប្លុកគណបក្សប្រាំបីបង្កើតឡើងភ្លាមៗបន្ទាប់ពីការបោះឆ្នោតសកលថ្ងៃទី ១៤ ខែឧសភា។
បក្សនេះមិនចាំបាច់បោះឆ្នោតឱ្យបេក្ខជននាយករដ្ឋមន្ត្រីរបស់បក្សភឿថៃទេ ប្រសិនបើពួកគេត្រូវបានដកចេញពីក្រុមចម្រុះ។ លើសពីនេះ ប្រភពក៏បានទម្លាយឱ្យដឹងផងដែរថា បក្សចលនាឆ្ពោះទៅមុខក៏ជឿជាក់ផងដែរថា ប្រសិនបើគណបក្សភឿថៃសម្រេចនាំយកគណបក្សថៃរួបរួមជាតិរបស់លោក ប្រាយុទ្ធ ចាន់អូចា និងបក្ស PPRP ឱ្យចូលរួម នោះពួកគេគួរតែដោះស្រាយជាមួយនឹងផលវិបាកនៃការសម្រេចចិត្តដែលពួកគេធ្វើឡើង។
បន្ថែមលើនោះ មេដឹកនាំរងនៃគណបក្សភឿថៃ បានធ្លាប់បាននិយាយថា ដៃគូសម្ព័ន្ធប្រាំបីភាគីនឹងជួបប្រជុំគ្នាជាបណ្តោះអាសន្ននៅថ្ងៃស្អែក ដើម្បីពិនិត្យមើលការពិភាក្សាដែលគណបក្សរបស់លោកបានធ្វើជាមួយអ្នកដែលនៅក្រៅប្លុក និងសមាជិកព្រឹទ្ធសភា។ លោកបានបន្ថែមថា រហូតមកដល់ពេលនេះ សមាជិកសភា និងព្រឹទ្ធសមាជិកទាំងនោះ នៅតែបង្ហាញជំហររឹងទទឹងថា ពួកគេនឹងបោះឆ្នោតឱ្យបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ លុះត្រាតែបក្សឈ្នះឆ្នោតគឺបក្សចលនាឆ្ពោះទៅមុខត្រូវបានដកចេញពីក្រុមចម្រុះ៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង