អាមេរិក៖ មន្ត្រីនគរបាលក្នុងតំបន់បានអះអាងថា អ្នករាយការណ៍សារព័ត៌មានម្នាក់ មកពីស្ថានីយទូរទស្សន៍ក្នុងតំបន់ Orlando បានស្លាប់អំឡុងកំពុងរាយការណ៍ព័ត៌មានពីជនរងគ្រោះផ្សេងទៀតក្នុងហេតុការណ៍បាញ់ប្រហារជាច្រើនករណីបន្តបន្ទាប់គ្នាក្នុងថ្ងៃតែមួយនៅក្នុងរដ្ឋហ្វ្លរីដា ដោយបណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ កាលពីថ្ងៃពុធ ទី២២ ខែកុម្ភៈ ។
ក្នុងនោះ មន្ត្រីនគរបាលក្នុងតំបន់បានបញ្ជាក់បន្ថែមថា បុគ្គលិករងគ្រោះម្នាកនោះ ធ្វើការនៅក្នុងស្ថានីយទូរទស្សន៍ Sectrum News ១៣ ។ជាមួយគ្នានោះ សមត្ថកិច្ចបានចាប់ខ្លួនជនបង្កឈ្មោះ Keith Melvin Moses អាយុ១៩ឆ្នាំ និងចោទប្រកាន់ពីបទឃាតកម្មដោយបាញ់ប្រហារនៅព្រឹកថ្ងៃពុធ ហើយគេរំពឹងថាតុលាការ នឹងចោទប្រកាន់៤ករណីបន្ថែមទៀតទៅលើជនបង្កក្នុងសកម្មភាពបាញ់ប្រហារ៤លើកផ្សេងទៀតក្នុងថ្ងៃដដែល។
ហេតុការណ៍បាញ់ប្រហារនេះ សមត្ថកិច្ចបានបន្ថែមថា ជនបង្កធ្លាប់មានប្រវត្តិពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មជាយូរណាស់មកហើយ រួមមាន ការប្រើប្រាស់កាំភ្លើង ការប្រើអំពើហឹង្សាធ្ងន់ធ្ងរ និងការវាយប្រហារដោយអាវុធ ៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង