ភ្នំពេញ ៖ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ប្រមូលចំណូលបានចំនួន ២ ៣០២.៩ ប៊ីលានរៀល (ស្មើនឹងប្រមាណ ៥៦៤.១លានដុល្លារអាមេរិក) ថយចុះប្រមាណ ៥.២% ធៀបនឹងចំណូលប្រមូលបាន ក្នុងត្រីមាសទី១ ឆ្នាំ២០២២។


កិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករត្រីមាសទី១ ឆ្នាំ២០២៣ ដឹកនាំដោយលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលត្រូវបានរៀបចំតាមរយៈការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។


នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ប្រមូលចំណូលបានចំនួន ២ ៣០២.៩ ប៊ីលានរៀល (ស្មើនឹងប្រមាណ ៥៦៤.១លានដុល្លារអាមេរិក) ថយចុះប្រមាណ៥.២% ធៀបនឹងចំណូលប្រមូលបាន   ក្នុងត្រីមាសទី១ ឆ្នាំ២០២២៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ