ថៃ៖ សកម្មជននយោបាយថៃ លោក Srisuwan Janya អះអាងថា លោកនឹងដាក់ពាក្យបណ្តឹងទៅគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយដែលចោទថាលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បានជ្រៀតជ្រែកក្នុងការតែងតាំងប៉ូលិស។ លោក សេដ្ឋា អាចប្រឈមនឹងការដកចេញពីតំណែងនាយករដ្ឋមន្ត្រី និងការដកហូតសិទ្ធិបោះឆ្នោត។

លោក ស្រ៊ីសុវណ្ណ  បានឱ្យដឹងថា លោកនឹងស្នើសុំគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ ដើម្បីចាប់ផ្តើមការស៊ើបអង្កេតប្រកបដោយក្រមសីលធម៌ ចំពោះសុន្ទរកថារបស់លោក សេដ្ឋា ក្នុងអំឡុងពេលកិច្ចប្រជុំសមាជិកសភាគណបក្សភឿថៃកាលពីថ្ងៃទី ២១ វិច្ឆិកា។ របាយការណ៍ថ្មីៗបានអះអាងថា លោក សេដ្ឋា បានប្រាប់សមាជិកសភាថា ពួកគេមួយចំនួនបានជំរុញឱ្យមានការតែងតាំងមេប៉ូលិសថ្មីតាមតំបន់ជាច្រើនដោយជោគជ័យ។ 

ប្រសិនបើតុលាការរកឃើញជននោះមានទោស ជននោះនឹងត្រូវដកចេញពីមុខតំណែង ហើយបុគ្គលនោះក៏នឹងបាត់បង់សិទ្ធិបោះឆ្នោតរយៈពេល ១០ឆ្នាំ និងសិទ្ធិឈរឈ្មោះសម្រាប់តំណែងមួយជីវិតផងដែរ។ យ៉ាងណា លោក សេដ្ឋា បានបញ្ជាក់ជាថ្មីថា លោកមិនដែលជ្រៀតជ្រែកក្នុងការដំឡើងឋានៈ ឬផ្ទេរតំណែងមន្ត្រីប៉ូលិសណាមួយឡើយ។ មែនទែនទៅ ក្នុងជួរប៉ូលិសថៃត្រូវបានជាប់គាំងដោយការសង្ស័យនៃអំពើពុករលួយនិងការជ្រៀតជ្រែកក្នុងការដំឡើងឋានៈជាច្រើនឆ្នាំមកហើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ