បទឈប់បាញ់នាពេលខាងមុខរវាងក្រុមសកម្មប្រយុទ្ធ និងអ៊ីស្រាអែល អាចនឹងត្រូវធ្វើឡើងរយៈពេល៥ថ្ងៃប៉ុណ្ណោះ
1 ឆ្នាំ មុន
ប៉ាឡេស្ទីន៖ ប្រភពដែលស្និទ្ធនឹងក្រុម Hamas បាននិយាយថា បទឈប់បាញ់នាពេលខាងមុខរវាងក្រុមសកម្មប្រយុទ្ធ និងអ៊ីស្រាអែល ទំនងជានឹងត្រូវធ្វើឡើងរយៈពេលប្រាំថ្ងៃ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានRT នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
កងកម្លាំងការពារអ៊ីស្រាអែល គ្រោងនឹងដកកងទ័ពរបស់ខ្លួនត្រឡប់ទៅព្រំដែនហ្គាហ្សា និងបង្កើតច្រករបៀងរវាងផ្នែកខាងត្បូង និងភាគខាងជើងនៃស្ទ្រីប។ដោយឡែកចំណុចឆ្លងកាត់ Rafah អេហ្ស៊ីប នឹងត្រូវបានបិទ ដោយអនុញ្ញាតឱ្យជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្គាហ្សា។
ចំពោះ លក្ខខណ្ឌមួយទៀតនៃបទឈប់បាញ់នឹងគឺ ការអនុញ្ញាតឱ្យស្ត្រីនិងកុមារនៅតំបន់ ហ្គាហ្សាទាំងអស់ផ្លាស់ទីទៅតំបន់ West Bank ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងរបស់ពួកហាម៉ាសចំនួន ៥០ នាក់៕