អូស្ត្រាលី៖ អូស្ត្រាលីបានផ្អាកសមយុទ្ធយោធាជាមួយអាមេរិកបន្ទាប់ពីឧទ្ធម្ភាគចក្រធ្លាក់បានបណ្តាលឲ្យនាវិក ៤នាក់បាត់ខ្លួន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles បាននិយាយថា ឧទ្ធម្ភាគចក្រ MRH-90 Taipan របស់កងកម្លាំងការពារជាតិអូស្ត្រាលី បានធ្លាក់ចូលទៅក្នុងដែនទឹកនៃរដ្ឋ Queensland ភាគឦសាននៅម៉ោងប្រហែល ១០៖៣០នាទីយប់ថ្ងៃសុក្រ ។

លោក Marles បាននិយាយថា "ក្រុមគ្រួសារនៃអាកាសយានិកទាំងបួននាក់ត្រូវបានជូនដំណឹងអំពីឧបទ្ទវហេតុនេះ "លោកបន្តថា យន្តហោះបាននិងកំពុងចូលរួមក្នុងសមយុទ្ធ Talisman Sabre ដែលជាសមយុទ្ធយោធារួមគ្នារបស់អូស្ត្រាលី និងសហរដ្ឋអាមេរិក ដែលមានការចូលរួមពីប្រទេសចំនួន ១៣រួមទាំងប្រទេសជប៉ុន បារាំង និងអាល្លឺម៉ង់ និងបុគ្គលិកជាង ៣ពាន់នាក់។

គួរបញ្ជាក់ថា មន្ត្រីមិនបានបង្ហាញពីមូលហេតុនៃឧបទ្ទវហេតុនេះ ការស្វែងរកអ្នកបាត់យន្តហោះបានដំណើរការតាំងពីយប់មកម្ល៉េះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ