អូស្ត្រាលី៖អូស្ត្រាលីត្រូវបានគេរំពឹងថានឹងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្នាក់រដ្ឋ Virginia ចំនួន៥គ្រឿងរបស់សហរដ្ឋអាមេរិកនៅក្នុងទសវត្សរ៍ឆ្នាំ២០២៣ ដែលជាផ្នែក​នៃកិច្ចព្រមព្រៀ​ង​ស​ន្តិសុខប៉ាស៊ីហ្វិកដ៏សំខាន់ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ នេះបើយោងតាម​មន្ត្រីអាមេរិ​កបួននាក់ ប្រាប់មកកាន់សារព័ត៌មានAljazeeraនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។

 

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នឹងជួបជាមួយប្រធានាធិបតីអាមេរិក Joe Biden និងនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak នៅ San Diego នៅថ្ងៃចន្ទកន្លងទៅនេះ ដើម្បីបង្ហា​ញ​​ពី​ជំហា​​នក្នុងកិច្ចសហការជាបន្ត បន្ទាប់កតិកាសញ្ញាសន្តិសុខប៉ាស៊ីហ្វិ​កបានប្រកាសជាលើ​កដំបូងនៅ​ក្នុ​ងខែ​កញ្ញា ឆ្នាំ២០២១ ត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងដើម្បីប្រឆាំងនឹងការកើនឡើងនៃកម្លាំង និង​ជំ​ហររឹងមាំ ប្រឆាំងនឹងចិនផងដែរ។

 

មន្ត្រីពីររូបដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា បន្ទាប់ពីដំណើរទ​ស្សនកិ​ច្ច​កំពង់ផែប្រចាំឆ្នាំ សហរដ្ឋអាមេរិកនឹងដាក់ពង្រាយនាវា​មុជទឹកមួយចំនួននៅ​តំបន់​ភាគខាងលិចអូ​ស្ត្រាលីនៅប្រហែលឆ្នាំ ២០២៧។នៅដើមទសវត្សរ៍ឆ្នាំ២០៣០ អូស្ត្រាលីនឹងទិញនាវាមុជទឹកថ្នាក់ Virginia ចំនួន ៣ គ្រឿង និងមានជម្រើសទិញពីរបន្ថែមទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ