សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងស្ទាវ២ក្រុម នៅស្រុកបាកាន ខេត្តពោធិ៍សាត់ក្រោយស្ទាក់កាប់ទៅលើភាគី ម្ខាងទៀតស្លាប់
ពោធិសាត់៖ ក្រុមក្មេងស្ទាវ២ក្រុម បានផឹកស៊ីនៅហាងDSថាប់ ស្ថិតក្នុងភូមិក្រសាំងគ្រូ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក៏កើតមានជម្លោះពាក្យសម្តីក្រោយពីផឹកស៊ីចប់ភាគី ភាគីខាងមេទឹកបាននាំគ្នាចេញទៅច្រៀងបន្ត មិនតាន់ដល់ផង ត្រូវក្រុមក្មេងស្ទាវខាងរំលេច ពួនស្ទាក់ កាប់ទៅលើភាគី ខាងមេទឹកស្លាប់ម្នាក់។
ហេតុការណ៏ នេះបានកើតឡើងកាលពី ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២:៥០ នាទី ស្ថិតក្នុងភូមិក្រសាំងគ្រូ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ពេលដែលចេញពីផឹកស៊ី គឺមានពីរក្រុម គឺក្រុមមេទឹកនិងក្រុមរំលេច។ ក្រុមមេទឹកមានចំនួន៦នាក់។
ក្រុមរំលេចមានគ្នាចំនួន ៦នាក់ និងម្នាក់ទៀតនៅខាងឃុំខ្នារទទឹងជាមិត្តភ័ក្របានឈ្លោះប្រកែកគ្នាហើយគប់ដុំថ្ម ភាគីខាងឃុំរំលេចបានចេញទៅមុនបាត់។ ពេលនោះភាគីខាងមេទឹកបាននាំគ្នាចេញទៅច្រៀងការ៉ាអូខេនៅរំលេច ពេលធ្វើដំណើរមិនទាន់ដល់ផងក៏ត្រូវក្រុមក្មេងស្ទាវខាងរំលេច ពួនស្ទាក់នៅចំណុច មុខការាសសាំងខាងជើងKTV អាត់ជួង ចម្ងាយ ប្រហែល ៣០០ ម៉ែត្រ ស្ថិតក្នុងភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន ក្រុមខាងរំលិចបានធ្វើសកម្មភាពកាប់ទៅលើភាគី ខាងមេទឹក នៅពេលដែលភាគីខាងមេទឹកបានចេញពី ហាងDSថាប់ ទៅច្រៀងខារ៉ាអូខេនៅឃុំរំលេច មិនទាន់ដល់គោលដៅក៏ត្រូវក្រុម រំលេចកាប់មកលើក្រុមមេទឹកមួយកាំបិតចំពុម្ភត្រជៀកខាងស្តាំធ្លាក់ពីលើម៉ូតូ ហើយក្រុម ជនរងគ្រោះបានដឹកជញ្ជូនរងគ្រោះមកមន្ទីរពេទ្យបឹងខ្នារ ហើយក៏បានស្លាប់តែម្ដង។
ចំណែកក្រុមជនសង្ស័យបានធ្វើការរត់គេចខ្លួនបាត់អស់ តែក្រោយមកត្រូវបានសមត្ថកិច្ចយើងបានធ្វើការចាប់បង្ក្រាបឃាត់ខ្លួនជនសង្ស័យបានទាំងអស់ចំនួន៧នាក់៕