សម្ដេចក្រឡាហោម ស ខេង អញ្ជេីញជាអធិបតីក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីរួបរួមបច្ច័យជួយកសាងអគារសិក្សាសកល វិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បូរ គ្រី
កណ្ដាល ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជេីញជាអធិបតីក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីរួបរួមបច្ច័យជួយកសាងអគារសិក្សាសកល វិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បូរ គ្រី ស្ថិតក្នុងភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
សូមបញ្ជាក់ថា សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មានពីរទីតាំង ទីតាំងទីមួយស្ថិតក្នុងបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល និងទីតាំងទីពីរស្ថិតនៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
សាកលវិទ្យាល័យនេះ ក៏កំពុងដំណើរការសាងសង់អគារសិក្សា មួយខ្នង នៅទីតាំងទីពីរ មានកំពស់ ៧ ជាន់ មាន ទំហំ ១៤,៦៦៧ ម៉ែត្រការ៉េ នៅលើផ្ទៃដីទំហំ ១៤,៣៦៦ ម៉ែត្រការ៉េ ស្ថិតនៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ចំណាយទឹកប្រាក់សរុបចំនួន ៤,៧៥០,១០០$ ដោយមិនទាន់គិតពីសម្ភារបំពាក់ក្នុងអគារ។
បច្ចុប្បន្នដំណើរការសាងសង់អគារសិក្សានេះបានបញ្ចប់ការខួងគ្រឹះដែលមានចំនួន ២១៦ សសរគ្រឹះ និងកំពុងដំណើរការចាក់ជើងតាង និងធ្នឹមក្រវ៉ាត់ជើងក្រោម សម្រេចបានប្រមាណ ១០% នៃសំណង់ទាំងមូល។
ចំពោះប្រភពថវិកាសម្រាប់ជួយកសាង និងទ្រទ្រង់សាកលវិទ្យល័យសម្ដេចព្រះមហាសង្ឃ រា ជ បួរ គ្រី គឺបានមកពីការចូលរួមបរិច្ចាកតាមសទ្ធាជ្រះថា្លរបស់គណៈសង្ឃ គណៈធម្មយុត្តទូទាំ ង ប្រទេស សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក-លោកស្រី មហាពុទ្ធបរិស័ទសប្បុរសជនគ្រប់ទិសទី តាមរយៈបុណ្យផ្កាប្រាក់មហាសាមគ្គី ៣ខែម្ដង៕ EB