ក្មេងស្រីរងគ្រោះជនជាតិខ្មែរម្នាក់ អាយុ ១៤ ឆ្នាំ ដែលត្រូវបានមេខ្យល់ឆបោកទៅប្រទេសចិន ត្រូវបានជួយសង្គ្រោះដោយជោគជ័យ
នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២០ នេះ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានទទួលព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងគណៈកម្មាធិការជាតិប្រយុទ្ធប្រ ឆាំងអំពើជួញដូរមនុស្ស ពាក់ព័ន្ធនឹងគណនីហ្វេសប៊ុកឈ្មោះ អូនវីនស្រឡាញ់ ម៉ាក់ប៉ា ដែលត្រូវបានជ នសង្ស័យជាមេខ្យល់ឆបោកនាំទៅប្រទេសចិនរយៈពេល ៤ ខែកន្លងមកហើយ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបា នដាក់បទបញ្ជាឱ្យកម្លាំងការិយាល័យជំនាញធ្វើការស្រាវជ្រាវ និងបានរកឃើញសាច់ញាតិម្ចាស់ គណនីហ្វេសប៊ុកខាងលើមានឈ្មោះ ឯល ណារី ភេទប្រុស អាយុ៤១ ឆ្នាំ មុខរបរជាសន្តិសុខក្រុមហ៊ុ នឯកជន កំពុងបម្រើការងារនៅកាស៊ីណូមួយកន្លែង នៅទីក្រុងប៉ោយប៉ែត និងមានទីលំនៅភូមិគីឡូ លេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលត្រូវជាឪពុកម្ចាស់គ ណនី ហ្វេសប៊ុកខាងលើនោះ ។
តាមរយៈការទំនាក់ទំនងតាមទូរសព្ទ បុរសជាឪពុកបានបញ្ជាក់ថា កូនស្រីរបស់គាត់មានឈ្មោះ យឿង សុដាវីន អាយុ១៤ឆ្នាំ បានចាញ់បោកមេខ្យល់មិនស្គាល់អត្តសញ្ញាណ នាំយកទៅប្រទេសចិន រយៈពេ ល៤ខែកន្លងមកហើយ រូបគាត់បានទៅដាក់ពាក្យបណ្ដឹង នៅស្នងការដ្ឋាននគ របាលខេត្តប ន្ទាយមា នជ័យកាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០ ស្នើសុំឲ្យសមត្ថកិច្ចនគរបាលជួយអន្តរាគមន៍ដោះស្រាយ។
លោក ជីវ ផល្លី បញ្ជាក់ថា នៅរសៀលថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០ ក្រោមកិច្ចសហប្រតិបត្តិការល្អរវាងអាជ្ញាធរចិន និងសមត្ថកិច្ចពាក់ព័ន្ធរបស់កម្ពុជា បានស្រាវជ្រាវស្វែងរកឃើញកន្លែងស្នាក់នៅរបស់ក្មេងស្រីរងគ្រោះខាងលើ និងបានជួយសង្គ្រោះបញ្ជូនមកស្នាក់ការនគរបាលនៅខេត្តហឺណាន ប្រទេសចិន ដើម្បីចាត់ការបន្ត ។
លោក ជីវ ផល្លី បានសង្កត់ធ្ងន់ថា ជាទិសដៅបន្ត នាយកដ្ឋាននឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធរង់ចាំទទួលជនរងគ្រោះ ហើយក្រោយពេលដែលជនរងគ្រោះបានអនុវត្តវិធានការចត្តាឡីស័ករបស់ក្រសួងសុខាភិបាលរួច មន្ត្រីជំនាញនឹងធ្វើការសម្ភាសន៍ស្វែងរកព័ត៌មានលម្អិត ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យជាមេខ្យល់ និងឈានដល់ការនាំខ្លួនមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន៕