ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃចំនួន០៦នាក់ទៀតឆ្លងជំងឺកូវីដ១៩។ សម្រាប់នៅថ្ងៃនេះ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ថា មិនមានអ្នកជំងឺព្យាបាលជាសះស្បើយនោះទេ។ សូមជម្រាបថា គិតមកត្រឹមម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៩៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៧៦នាក់ និងអ្នកសម្រាកនៅមន្ទីរពេទ្យចំនួន ២២នាក់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ