កូរ៉េខាងជើង៖កូរ៉េខាងជើងបើកការបាញ់សាកល្បងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះចុងក្រោយបង្អស់របស់ប្រទេស ខណៈបុរសផ្តាច់ការនៃរបបព្យុងយ៉ាងបានចុះត្រួតពិនិត្យផ្ទាល់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA រាយការណ៍នៅថ្ងៃសុក្រទី២១ ខែមីនានេះ។
លោក គីម ជុងអ៊ុនបានលើកឡើងថា ការបាញ់សាកល្បងបានបង្ហាញថា ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះចម្បាំងនេះ គឺអាចទុកចិត្តបាន ហើយវាមានគុណសម្បត្តិខ្ពស់។ ការនាញ់សាកល្បងនេះធ្វើឡើងដោយរដ្ឋបាលមីស៊ីលរបស់កូរ៉េខាងជើង ក្នុងគោលបំណងដើម្បីត្រួតពិនិត្យមើលដំណើរការនៃប្រព័ន្ធប្រឆាំងយន្តហោះចម្បាំង។
យ៉ាងណា KCNA មិនបានបញ្ជាក់ថា ការបាញ់សាកល្បងនេះ ត្រូវបានធ្វើនៅកន្លែងណានោះទេ ប៉ុន្តែលោក គីម បានចូលរួមត្រួតពិនិត្យដោយផ្ទាល់៕