វេណេស៊ុយអេឡា ៖ ប្រជាជនវេណេស៊ុយអេឡាប្រមាណ ២០០នាក់ បាននិរទេសចេញពីសហរដ្ឋអាមេរិក ដល់ប្រទេសកំណើតវិញ ខណៈដែលលោក ដូណាល់ ត្រាំ បន្តយុទ្ធនាការបង្ក្រាបជនបរទេសគ្មានឯកសារ។យន្តហោះដឹកជននិរទេសមួយគ្រឿងបានចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Maiquetia នៅខាងក្រៅរដ្ឋធានីការ៉ាកាស របស់ប្រទេសវេណេស៊ុយអេឡា។

រដ្ឋមន្ត្រីមហាផ្ទៃវេណេស៊ុយអេឡា លោក Diosdado Cabello បាននិយាយនៅឯព្រលានយន្តហោះនោះថា ថ្ងៃនេះយើងទទួលបានជនរួមជាតិចំនួន ១៩៩ នាក់។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា យើងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលជនជាតិវ៉េណេស៊ុយអេឡានៅគ្រប់ទីកន្លែងទូទាំងពិភពលោក។

ការមកដល់របស់ជននិរទេសនេះ កើតឡើងបន្ទាប់ពីវេណេស៊ុយអេឡា បានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួនឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋបាលលោក ត្រាំ ដើម្បីបន្តជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ប្រជាជនខ្លួនពីសហរដ្ឋអាមេរិក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ