ថៃ៖ តុលាការថៃកាលពីថ្ងៃចន្ទទី៥ខែកុម្ភៈបានកាត់ទោស លោក Pita Limjaroenrat និងឥស្សរជននយោបាយ៧នាក់ផ្សេងទៀតឱ្យជាប់ពន្ធនាគាររយៈពេល៤ខែពីបទធ្វើបាតុកម្មខុសច្បាប់ក្នុងឆ្នាំ២០១៩ ។

លោក Pita គឺជាប្រធានទីប្រឹក្សាគណបក្សចលនាឆ្ពោះទៅមុខដែលជាបក្សប្រឆាំងធំជាងគេរបស់ប្រទេសថៃ។ សំណុំរឿងនេះបានបន្ថែមបញ្ហាផ្លូវច្បាប់ដល់គណបក្សចលនាឆ្ពោះទៅមុខ (MFP) ដែលកំពុងក្រពុលមុខស្រាប់ បន្ទាប់ពីតុលាការធម្មនុញ្ញរបស់ប្រទេសក្បែរខាងកម្ពុជាមួយនេះបានសម្រេចថា បក្សចលនាឆ្ពោះទៅមុខបានធ្វើឱ្យប៉ះពាល់ដល់របបរាជានិយម និងសន្តិសុខជាតិជុំវិញយុទ្ធនាការរបស់គណបក្សនេះគឺដើម្បីធ្វើវិសោធនកម្មច្បាប់ការពាររាជានិយម។


 តុលាការសង្កាត់ Pathumwan ក្នុងរដ្ឋធានីបាងកក បានកាត់ទោសដាក់ពន្ធនាគាររយៈពេល ៤ខែ និងពិន័យជាប្រាក់ចំនួន ៣១៣,៨១ដុល្លារលើលោក ភីថា និងឥស្សរជននយោបាយ ៧នាក់ផ្សេងទៀត។យ៉ាងណា អ្នកទាំងនេះមិនត្រូវជាប់ពន្ធនាគារឡើយ ប្រសិនបើពួកគេមិនប្រព្រឹត្តបទល្មើ សតទៅទៀត និងគោរពតាមលក្ខខណ្ឌក្នុងរយៈពេល២ឆ្នាំ។ ការចោទប្រកាន់ពាក់ព័ន្ធនឹង ការតវ៉ាដែលពួកគេបានដឹកនាំដែលត្រូវបានចូលរួមដោយអ្នកគាំទ្ររាប់ពាន់នាក់ក្នុងខែធ្នូ ឆ្នាំ ២០១៩ នៅចំកណ្តាលក្រុងបាងកក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ