សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានា នៅសាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង
2 ឆ្នាំ មុន
កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធផ្លូវកៅស៊ូអេស៊ី(AC) អគារស្នាក់នៅ ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានា និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៧ លើកទី១ នៅខេត្តកំពង់ឆ្នាំង ។
ដោយមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន និងសិក្ខាកាមជាច្រើននាក់ផងដែរ៕EB