យ៉ាងហោចណាស់មនុស្ស ២១ នាក់បានស្លាប់ និងជាច្រើននាក់ទៀតបាត់ខ្លួននៅក្នុងការបាក់ដី នៅភាគខាងកើតប្រទេសកុងហ្គោ
ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស ២១នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតកំពុងបាត់បន្ទាប់ពីមានករណីរអិលបាក់ដីនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៣។
លោក Voltaire Batundi មេដឹកនាំសង្គមស៊ីវិល បាននិយាយថា សាកសពស្ត្រី ៨នាក់ និងកុមារ ១៣នាក់ត្រូវបានរកឃើញបន្ទាប់ពីការបាក់ដីបានវាយប្រហារទន្លេមួយក្នុងតំបន់ Bolowa កាលពីថ្ងៃអាទិត្យ ខណៈដែលមនុស្សកំពុងបោកគក់សម្លៀកបំពាក់ និងសម្អាតឧបករណ៍ផ្ទះបាយ។
លោកបានបន្ថែមថា មនុស្សម្នាក់បានរួចជីវិត ហើយត្រូវបានគេយកទៅមណ្ឌលសុខភាពគាត់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រតាមទូរស័ព្ទថា "ប្រហែលជានៅក្នុងភក់នៅមានសាកសពផ្សេងទៀត"។អ្នកនាំពាក្យរបស់អភិបាលខេត្ត North Kivu ដែលរួមមានលោក Masisi បាននិយាយថា កិច្ចខិតខំប្រឹងប្រែងស្វែងរកបានបន្តកាលពីថ្ងៃចន្ទ។
លោក Fabrice Muphirwa Kubuya ប្រធានក្រុមសង្គមស៊ីវិល Osso-Banyungu បាននិយាយថា "ការរអិលបាក់ដីបានកើតឡើងនៅពាក់កណ្តាលថ្ងៃត្រង់នៅក្នុងភូមិ Bulwa" ៕