អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានចេញទឹកភ្នែករលីងរលោង ក្នុងពេលដែលលោកបានឡើងថ្លែងសុន្ទរកថាមួយ ក្នុងសមាជគណបក្សប្រជាធិបតេយ្យសហរដ្ឋអាមេរិកក្នុងរដ្ឋ Chicago នៅពេលដែលលោកថ្លែងដល់របត់នយោបាយដែលធ្វើឱ្យលោកត្រូវបោះបង់ការប្រជែងតំណែងប្រធានាធិបតីជាមួយគូប្រជែងរបស់លោក គឺលោក ដូណាល់ ត្រាំ។ 

នុងសម្តីថ្លែងសារទៅកាន់សមាជិកគណបក្សជាង៤០០០នាក់ដែលប្រជុំគ្នាក្នុងថ្ងៃដំបូងក្នុងរដ្ឋ Chicago លោក ចូ បៃដិន ហាក់ទប់ទឹកភ្នែកលែងជាប់ពេលឃើញការគាំទ្ររបស់សមាជិកបក្សរបស់លោក ហើយលោកថ្លែងដល់ការដកខ្លួនចេញពីការប្រណាំងប្រជែងកៅអីនៅសេតវិមាននៅដើមខែវិច្ឆិកាខាងមុខ។

លោកចេញទឹកភ្នែក គឺនៅពេលដែលលោកនិយាយពីតំណែង ប្រធានាធិបតីដែលលោកបានដកខ្លួនចេញ ដោយនិយាយថា «តំណែងប្រធានាធិបតីសហរដ្ឋអាមេរិក គឺសម្រាប់ប្រជាជនអាមេរិកគ្រប់គ្នា» ហើយលោកបានបន្តថា៖ «ខ្ញុំស្រឡាញ់ការងាររបស់ខ្ញុំ ប៉ុន្តែខ្ញុំស្រឡាញ់ប្រទេសរបស់ខ្ញុំជាង»។

សូមបញ្ជក់ាថា លោក ចូ បៃដិន បានប្រកាសដកបេក្ខភាពរបស់លោកចេញពីការប្រជែងកៅអីប្រធានាធិបតីកាលពីថ្ងៃទី២១ខែកក្កដា ក្រោយមានការស្នើសុំឱ្យបោះបង់ ដោយសារតែការធ្លាក់ចុះការគាំទ្រខ្លាំង បន្ទាប់ពីលោកឡើងជជែកដេញដោលជាសាធារណៈលើកដំបូងនៅទូរទស្សន៍ CNN កាលពីដើមខែមិថុនា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ