តាកែវ៖ មន្ត្រីយោធាមួយរូបបម្រើការងារនៅសឹករងខេត្តព្រះសីហនុ ចំណុះយោធភូមិភាគទី៣ មិន​ដឹងថា​មានវិប្បត្តិផ្លូវចិត្តរឿងអ្វី បើករថយន្តផ្ទាល់ខ្លួនពីខេត្តព្រះសីហនុ ចូលទៅធ្វើអត្តឃាតដោ​យបាញ់​សម្លា​ប់ខ្លួនឯងនៅក្នុងរោងចំការរបស់ឪពុកម្តាយ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នៅភូមិត្រពាំងឫស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ។

 

ជនរងគ្រោះឈ្មោះ ហ៊ន ប៊ុនណ្ណារ័ត្នភេទប្រុស អាយុ៤៣ឆ្នាំ ជាមន្ត្រីយោធាបម្រើការងារនៅសឹករងខេត្ត​ព្រះសីហនុ មានទីលំនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

តាមការបំភ្លឺពីសាច់ញាតិ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបើករថយន្តផ្ទាល់ខ្លួន ធ្វើដំណើ​រតាំ​ងពីខេត្តព្រះសីហនុ មកលេងដីចំការរបស់ឪពុកម្តាយ ដោយជាប់សោររបង ជនរងគ្រោះបានទៅ​យក​កូនសោពីពូ ដែលរស់នៅក្នុងភូមិកើតហេតុ ចាក់បើកទ្វាររបងចូលទៅអង្គុយក្នុងរោងចំការ ម្នាក់ឯង ស្រា​ប់តែមួយសន្ទុះក្រោយមក ស្នូរផ្ទុះកាំភ្លើង បន្លឺឡើង ធ្វើឲ្យផ្អើលអ្នកភូមិ សាច់ញាតិបងប្អូន ក៏ដើរទៅមើល ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់បាត់ ដោយសារបាញ់សម្លាប់ខ្លួនឯង ។

 

សាច់ញាតិក៏បានបញ្ជាក់ផងដែរ មិនបានដឹងអំពីមូលហេតុ មិនដឹងថាមានវិប្បត្តិរឿងអ្វី ទើបឈានដល់​សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងបែបនេះ ។ក្រោយពីជនរងគ្រោះបាញ់ខ្លួនឯងហើយ ក្រុមគ្រួសាររា​យការណ៍ទៅសមត្ថកិច្ច មូលដ្ឋាន សមត្ថកិច្ចជំនា​ញចុះទៅពិនិត្យ កោសល្យវិច័យ ឃើញថាពិតជាស្លាប់ដោយធ្វើអត្តឃាត រួចប្រគល់សពជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ