ភ្នំពេញ ៖ ទីបំផុត ផ្លូវ៦០ម៉ែត្រ ដែលបានឆក់យកជីវិតអ្នកបើកបរជាបន្តបន្ទាប់ នឹងមានរនាំងខណ្ឌចែកទ្រូងផ្លូវហើយ។ នេះបើតាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បញ្ជាក់ប្រាប់ទៅលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៣ ខែមករានេះ។

សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះថា៖ «ឥឡូវសាលារាជធានីត្រូវរៀបចំ ថ្ងៃមុនចុះពិនិត្យជាមួយ។ ថ្ងៃមិញឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ ឯកភាព ថាឱ្យរៀបចំ ដាក់ដែក នៅកណ្តាផ្លូវហ្នឹងទៅ។ ដើម្បីពុះ! ប៉ុន្តែទោះបីជាដែកក៏ដោយ តែមនុស្សបើក មិនប្រយ័ត្ន បុកទាំងដែកនោះបាក់ទៀត។ អ៊ីចឹងទាល់តែប្រយ័ត្ន អនុវត្តច្បាប់ ហើយការត្រួត ពិនិត្យការប្រើប្រាស់គ្រឿងស្រវឹងពេលបើកបរ»។ 

ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងស្រវឹងពេលបើកបរ ប្រមុខរាជរដ្ឋាភិបាល ក៏ជំរុញអាជ្ញាធរពាក់ពង្រឹងឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត ជាពិសេសនៅពេលយប់ និងអំឡុងបុណ្យចូលឆ្នាំចិន-វៀតណាម ខាងមុខនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ