ថៃ៖ លោកស្រី សិរិកាន់យ៉ា ថានសាគុន (Sirikanya Tansakun)មេដឹកនាំរងគណបក្ស នៃគណបក្សចលនាឆ្ពោះទៅមុខ បានបញ្ជាក់អំពីផែនការរបស់ខ្លួន« ធានាចំពោះអ្នកដាំដុះ និងពាណិជ្ជករដែលបានបណ្តាក់ទុនរាប់ពាន់លានបាតក្នុងឧស្សាហកម្មដែលកំពុងរីកចម្រើននេះ។ អ្នកស្រីបានអះអាងយ៉ាងដូច្នេះថា៖ «ប្រតិបត្តិករ និងអ្នកដាំដុះដែលគោរពតាមច្បាប់ ព្រមទាំងទួលបានអាជ្ញាបណ្ណ និងការចុះឈ្មោះ នឹងទទួលបានការការពារលើអាជីវកម្មរបស់ពួកគេ»។

លោកស្រី មានបំណងរាប់បញ្ចូលកញ្ឆាក្នុ្ងងបញ្ជីគ្រឿងញៀនជាថ្មីឡើងវិញ តាមរយៈបទប្បញ្ញត្តិថ្មីរបស់ក្រសួងសុខាភិបាល ដែលនឹងអនុញ្ញាតឱ្យប៉ូលិស និងមន្ត្រីពាក់ព័ន្ធក្នុងការបង្ក្រាបគ្រឿងញៀន គ្រប់គ្រងការប្រើប្រាស់របស់វាប្រកបដោយប្រសិទ្ធភាព។ បន្ថែមលើនោះ លោកស្រី សិរិកាន់យ៉ា បាន លោកស្រីបន្ថែមថា នៅពេលដែលបទប្បញ្ញត្តិថ្មីនេះចូលជាធរមាន រាជរដ្ឋាភិបាលនឹងចេញច្បាប់ច្បាស់លាស់មួយ ដើម្បីការពារការដាំដុះកញ្ឆាដោយស្របច្បាប់។ លើសពីនេះ សេចក្ដីប្រកាសមួយនឹងត្រូវបានដាក់ចេញ ដើម្បីការពារបុគ្គលដែលបានចុះបញ្ជីការដាំដុះកញ្ឆារបស់ពួកគេ និងការលក់ផលិតផលដែលផ្សំឡើងដោយកញ្ឆា។


លោកស្រី ត្រូវបានធ្វើឡើងក្រោយពីគោលនយោបាយរបស់បក្ស MFP កំពុងធ្វើឱ្យមានការព្រួយបារម្ភនៅក្នុងសហគមន៍ដាំកញ្ឆា កន្លែងចែកចាយថ្នាំជក់ រួមទាំងក្នុងចំណោមមនុស្សវ័យក្មេង ដែលបានជួយគណបក្សប្រឆាំងឱ្យឈ្នះឆ្នោតកាលពីថ្ងៃទី១៤ឧសភា។ 


ដោយឆ្លុះបញ្ចាំងពីការតវ៉ាជុំវិញការរំពឹងទុកនៃច្បាប់តឹងរ៉ឹង មនុស្សប្រហែល៥២០០នាក់ និងអាជីវកម្ម២០០កន្លែង បានចុះហត្ថលេខាលើញត្តិតាមអ៊ីនធឺណិតដែលលើកឡើងថា ការដាក់បញ្ចូលកញ្ឆាក្នុងបញ្ជីគ្រឿងញៀនឡើងវិញ នឹងក្លាយជាការរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋ។ គណបក្ស MFP ហាក់បីដូចជាកំពុងចាត់វិធានការប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់ ខណៈដែលពួកគេរៀបចំផែនការអនាគតនៃអាជីវកម្ម ដែលយោងទៅតាមការព្យាករណ៍ដោយសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ អាចនឹងមានតម្លៃជាង២ពាន់លានដុល្លារ នៅឆ្នាំ២០២៥៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ