ថៃ៖ រដ្ឋាភិបាលថៃបានបញ្ជាក់ពីគម្រោងចុះបញ្ជីក្រម៉ាប្រពៃណីរបស់ប្រទេសថៃ ដែលគេស្គាល់ថា «ផាខៅម៉ា» ជាបេតិកភណ្ឌវប្បធម៌អរូបីជាមួយអង្គការយូណេស្កូ ដើម្បីផ្សព្វផ្សាយវប្បធម៌ថៃក្នុងកម្រិតអន្តរជាតិ។
យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បញ្ជាក់ថា នាយករដ្ឋមន្ត្រីផុតអាណត្តិ លោកឧត្តមសេនីយ៍ ប្រាយុទ្ធរំពឹងថា ផាខៅម៉ា នឹងក្លាយជាថាមពលដ៏ជោគជ័យមួយសម្រាប់ការលើកកម្ពស់វប្បធម៌របស់ថៃ បន្ទាប់ពីការសម្តែងទស្សនីយភាពចំនួន២ ដោយអ្នករបាំថៃសំលៀកបំពាក់ប្រពៃណីបានទទួលការចាប់អារម្មណ៍ជាសកលកាលពីថ្ងៃទី ៦ ខែឧសភា ក្នុងទិវារបាំពិភពលោកឆ្នាំ២០២៣ នៅទីក្រុង ហ្សាកាតា។
លោក Anucha បានកត់សម្គាល់ថា នាយករដ្ឋមន្ត្រីចង់ឲ្យស្ថាប័នរដ្ឋាភិបាលទាំងអស់លើកកម្ពស់ទម្រង់នៃ ក្រណាត់ «ផាខៅម៉ា» ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងបន្តដើម្បីផ្សព្វផ្សាយវប្បធម៌ថៃឲ្យមានភាពទូលំទូលាយទៅកាន់ពិភពលោក៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង