កាប៊ុល៖មនុស្ស៣នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើងបានវាយប្រហារសណ្ឋាគារមួយក្នុងទីក្រុងកាប៊ុល រដ្ឋធានីអាហ្វហ្គានីស្ថាន កាលពីថ្ងៃចន្ទ។

ការវាយប្រហារបានចាប់ផ្តើមនៅម៉ោង២និង៣០នាទីរសៀល។ ម៉ោងក្នុងស្រុកនៅតំបន់ Shar-e-Naw ពាណិជ្ជកម្មនៃទីក្រុងកាប៊ុល ដោយមានជនស៊ីវិលនៅក្នុងអគារ នេះបើយោងតាមអ្នកនាំពាក្យប៉ូលិស Khalid Zadran ។

សាក្សីម្នាក់ដែលរស់នៅក្បែរនោះបានប្រាប់ CNN ថាគាត់បានឃើញការបាញ់ប្រហារមួយបានផ្ទុះឡើងបន្ទាប់ពីខ្មាន់កាំភ្លើងបានវាយប្រហារសណ្ឋាគារ ប៉ូលិសបានបញ្ជូនកម្លាំងសន្តិសុខទៅកន្លែងកើតហេតុ ។ការវាយប្រហារបានបញ្ចប់ដោយខ្មាន់កាំភ្លើងទាំងបីនាក់ត្រូវបានសម្លាប់ ហើយភ្ញៀវសណ្ឋាគារត្រូវបានជម្លៀសចេញដោយសុវត្ថិភាព នេះបើយោងតាមការបង្ហោះរបស់អ្នកនាំពាក្យក្រុមតាលីបង់ Zabiullah Mojahid។

ក្រុមតាលីបង់ Mojahid បានបន្ថែមថា គ្មានជនជាតិបរទេសណាម្នាក់ត្រូវបានសម្លាប់ទេ ប៉ុន្តែជនបរទេសពីរនាក់បានរងរបួស។ វីដេអូបង្ហោះ បានបង្ហាញពីទិដ្ឋភាពផ្សែងហុយចេញពីជាន់នីមួយៗ ចំពេលមានសំឡេងកាំភ្លើង ខណៈមនុស្សម្នាក់ត្រូវបានគេមើលឃើញថាកំពុងព្យាយាមរត់គេចពីការវាយប្រហារដោយលោតចេញពីបង្អួចសណ្ឋាគារ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ