ពលរដ្ឋអ៊ុយក្រែនរាប់ពាន់នាក់ ត្រឡប់ទៅកាន់តំបន់ភាគខាងកើត និងភាគខាងត្បូងវិញ ទោះជាកន្លែងកំពុងប្រឈមមុខដាក់គ្នាក៏ដោយ
អ៊ុយក្រែន៖ យោងតាមការចេញផ្សាយដោយ Euronews កាលពីថ្ងៃអង្គារ បានឲ្យដឹងថា ពលរដ្ឋអ៊ុយក្រែនជាច្រើនពាន់នាក់ បាននាំគ្នាធ្វើដំណើរចូលទៅកាន់ តំបន់ភាគខាងកើត និងភាគខាងត្បូងវិញហើយ នៃប្រទេសអ៊ុយក្រែនបន្ទាប់ពី តំបន់នេះបានទទួលរងនូវ ការប្រឈមមុខដាក់គ្នារវាង យោធាអ៊ុយក្រែននិងរុស្សីកន្លងមក។
ប្រភពដដែលបានសរសេរទៀតថា ទោះបីជាយ៉ាងណាក្តីតំបន់ទាំងពីរនេះ បច្ចុប្បន្នកំពុងបន្តកាន់កាប់ ដោយរដ្ឋាភិបាលនៃទីក្រុងគៀវផង និងរដ្ឋាភិបាល នៃទីក្រុងមូស្គូផងនៅឡើយ ដោយពួកគេបានលើកឡើងថា ការវិលត្រឡប់គឺទាំងប្រថុយប្រថាន ខណៈដែលស្ថានភាពស្ថេរភាពមិនទាន់ច្បាស់លាស់នៅឡើយបែបនេះ។
អភិបាលក្រុងម្នាក់នៃតំបន់ Donetsk បានបញ្ជាក់ថា៖ ពលរដ្ឋអ៊ុយក្រែនរាប់ពាន់នាក់ ដែលបានភៀសខ្លួនចេញពីតំបន់Donetsk តាំងតែពីដើមជម្លោះបាននាំគ្នាត្រឡប់មកវិញហើយ ហើយបច្ចុប្បន្នមានចំនួនប្រមាណជា ៧០ភាគរយ នៃចំនួនពលរដ្ឋដែលធ្លាប់ភៀសខ្លួនចេញ ។
បើតាមមន្ត្រីការពារជាតិអាមេរិកជាន់ខ្ពស់ម្នាក់បាននិយាយកាលពីថ្ងៃសុក្រថា រុស្ស៊ីទំនងជាទទួលរងនូវការបាត់បង់ជីវិតរាប់រយនាក់ក្នុងមួយថ្ងៃក្នុងប្រទេសអ៊ុយក្រែន ហើយបានបាត់បង់មន្ត្រីរាប់ពាន់នាក់នៅក្នុងសង្គ្រាម អាមេរិកជឿថា ទាហានរុស្ស៊ី ១៥.០០០ នាក់ត្រូវបានសម្លាប់នៅអ៊ុយក្រែន និង ៤៥.០០០ នាក់រងរបួស៕SP