មនុស្ស៣នាក់ស្លាប់ ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល នៅក្នុងតំបន់West Bank
អ៊ីស្រាអែល៖ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអ៊ែល ទៅលើរថយន្ត មួយគ្រឿង នៅភាគខាងជើងតំបន់ West Bank នៃទឹកដីដែលកាន់កាប់ដោយប៉ាឡេស្ទីន ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន Wafa បានរាយការណ៍ថា មនុស្សបីនាក់ត្រូវបានសម្លាប់កាលពីល្ងាចថ្ងៃពុធនៅក្នុងការវាយប្រហារនេះ។ ការវាយឆ្មក់តាមអាកាសបានកើតឡើងនៅក្នុងជំរុំជនភៀសខ្លួន Jenin នេះបើយោងតាមវីដេអូដែលបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក គឺជាចំណុចកំពូលនៃប្រតិបត្តិការស៊ើបការណ៍យោធារួមគ្នា។ “យើងមិនដឹងថាអ្នកណានៅក្នុងរថយន្តនោះ ឬមានប៉ុន្មាននាក់នោះទេ។
ការវាយឆ្មក់ដោយយន្តហោះគ្មានមនុស្សបើកដ៏កម្រនៅតំបន់ West Bank ដែលកាន់កាប់បានបង្ហាញពីការកើនឡើងក្នុងយុទ្ធនាការបន្តរបស់អ៊ីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីនក្នុងតំបន់។ អ្នកនាំពាក្យយោធាឧត្តមសេនីយ៍ Daniel Hagari បាននិយាយថា "អត្តសញ្ញាណរបស់ភេរវករកំពុងត្រូវបានត្រួតពិនិត្យដោយការស៊ើបអង្កេត Shin Bet ជាក់ស្តែងមានទាំងក្រុម Hamas និងអ៊ីស្លាម Jihad នៅទីនោះ" ៕