សម្រេចឃុំខ្លួនជនសង្ស័យម្នាក់ដាក់ពន្ធនាគារ ករណីកែច្នៃ រក្សាទុក និងជួញដូរគ្រឿងញៀនជាង៥០គីឡូ
ភ្នំពេញ ៖ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៣ខែមិថុនាបានសម្រេចឃុំខ្លួន អ្នកដឹកម្ហូបអាហារតាមអនឡាញម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទផលិត រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា ៣៩ មាត្រា៤០ មាត្រា៤៧ និងមាត្រា៤៩ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ជាលទ្ធផល សមត្ថកិច្ចឃាត់ខ្លួនបានឈ្មួញគ្រឿងម្នាក់ឈ្មោះ សារី ហ្វីត្រាទូលូ ភេទប្រុស អាយុ៣៦ ឆ្នាំ ជាជនជាតិខ្មែរ .ឥស្លាម មុខរបរ ដឹកម្ហូបអាហារតាមអនឡាញ (ពាក់ពន្ធដឹកជញ្ជូនថ្នាំញៀន) រឹបអូសសារធាតុញៀនចំនួន៥៤ គីឡូក្រាមជាប្រភេទថ្នាំញៀន អិចស្តាស៊ី កេតាមីន មេតំហ្វេតាមីន ICE/Wy) ។ ក្នុងនោះមានសារធាតុមិនច្បាស់ចំនួន១៦០ គីឡូក្រាម ឧបករណ៍កែច្នៃ ផលិត និងសម្ភារ:វេចខ្ចប់គ្រឿងញៀន មួយចំនួនធំទៀត ។
ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបនោះរួមមាន៖ គោលដៅទី១.តាមផ្លូវលេខ៦៩BT មុខខុនដូរអិល សង្កាត់បឹងទំពន់ទី១២ ខណ្ឌមានជ័យ រាជធានីភ្មំពេញ ។គោលដៅទី២.ផ្ទះជួលលេខE0-1Ez ផ្លូវលេខ១៦៣ ភូមិ៣ សង្កាត់ឡាំពិច ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។គោលដៅទី៣.ផ្ទះលេខ៣៧ ផ្លូវL02 បុរីជីបម៉ុងលែន ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សមត្តកិច្ចនៅបន្តសហការ ស្រាវជ្រាវស្វែងរកមេក្លោង និងមុខសញ្ញាពាក់ព័ន្ធ ដើម្បីចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ ៕