ខេត្តសៀមរាប៖ នៅយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរសត្វ និងផលិតផលមានដើមកំណើតពីសត្វ បានចុះស្ទាក់ចាប់រថយន្តមួយគ្រឿង ម៉ាក HYUNDAI ពណ៍សលាយខៀវ ជាប្រភេទរថយន្តដឹកទំនិញចំណុះ២០តោន(V1) ពាក់ស្លាកលេខ កំពង់ចាម៣A ៨១២៥ បានដឹកផលិតផលកែច្នៃពីសត្វ(ប្រហិតចម្រុះ, ស្លាបមាន់, ភ្លៅមាន់, កោះមាន់)ចំនួនសរុប ៣២,០៤៤ គីឡូក្រាម ឃាត់នៅភូមិគោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ 

រថយន្តខាងលើបាននាំចូលផលិតផលមានដើមកំណើតពីសត្វ មកពីប្រទេសថៃ តាមច្រកអូរស្មាច់ សង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។

មកដល់ពេលនេះក្រុមការងារបានបញ្ជូនវត្ថុតាង និងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់ឣគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ