(មានវីដេអូ) ធ្លាប់តែឃើញក្នុងរឿងហូលីវូតតែពេលនេះស្រាប់តែមាន គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងស្តែងៗបណ្តាលឱ្យរថយន្តមួយគ្រឿងជំទិតគូទគៀបជាប់នឹងដើមឈើ កណ្តាលវាលស្រែ
4 ឆ្នាំ មុន
គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង ១:៣០នាទី នាថ្ងៃទី ២០ ខែវិច្ឆិកា នៅឆ្នាំ២០២០នៅភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យ រថយន្តម៉ាក Toyota ពណ៌ទឹកប្រាក់ គូទឡានទើលើដើមឈើរ ខណៈផ្នែកខាងមុខមានការខូចខាតយ៉ាងដំណំ។
បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្តាលមកពីអ្នកបើកបររថយន្តមិនមានការប្រុងប្រយ័ត្នបើកបរនៅផ្លូវ ក៏រេចង្កូតក្រឡាប់ដាំដូងគូទនៅលើដើមឈើរបណ្តាលឱ្យមានការភ្ជាក់ផ្អើលពីសំណាក់ប្រជាពលរដ្ឋគ្រោះថ្នាក់នេះ មិនបានបណ្តាលអ្នកបើកបរមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ ។ក្រោយហេតុការនេះកើតឡើងហើយ ម្ចាស់រថយន្តក៏បានហៅអាប៊ុលមួយគ្រឿងទៅទាញទម្លាក់ពីដើមឈើ រួចយកទៅជុសជុលដោយខ្លួនឯង ៕SP