ស្រ្តីម្នាក់ ដែលចោទប្រកាន់ថា ប្តីខ្លួនរៀនចប់ហើយ មានមុខមានមាត់ បែរជាដាច់ចិត្តលែងលះ ពេលនេះបានចេញមុខសុំទោសជាសាធារណៈវិញ
កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ មានគណនីហ្វេសប៊ុករបស់បងស្រីម្នាក់ ឈ្មោះ Love Ya Ya បានបង្ហោះរូបភាពជាច្រើន រួមទាំងសាររៀបរាប់ថាខំលក់បាយសង្សំលុយឱ្យអ្នកឯងរៀនច្បាប់មានមុខមានមាត់។
ដល់ពេលអ្នកឯងរៀន ច្បាប់រួចហើយ អ្នកឯងបានសងអ្វីខ្លះឱ្យខ្ញុំ? ជាក្មេងញៀនថ្នាំខ្ញុំ ខំកែ ខំលក់បាយគ្រប់ខែ លក់ទាំងកូនខ្ចីមិនដែលសម្រាក លក់ទាំងពោះធំឃ្លានអីក៏មិនហ៊ានហូបដែរ។ ខ្ញុំជឿថាអ្នកដឹងច្បាស់ហើយ»។
ក្រោយពីវីដេអូបានមួយរយៈក្រោយមក ស្ត្រីដដែលក៏បានចេញវីដេអូសារជាថ្មី ដើម្បីសុំទោសជាសាធារណៈ ដែលវីដេអូនេះត្រូវបានចែកចាយ ដោយម្ចាស់ហ្វេសបុក ឈ្មោះ Ya Noch ដោយមានខ្លឹមសារថា«នេះគឺជាវីដេអូ សុំទោស ពីខាងភាគីដែលបានធ្វើការឡាយវីដេអូជេរប្រមាថមកលើរូបនាងខ្ញុំ កាលពីថ្ងៃទី02 ខែវិច្ឆិកា 2020 ម៉ោង11ថ្ងៃត្រង់។ ដោយរូបគាត់បានជេរប្រមាថ និងបង្ខូចកិត្តិយសរបស់នាងខ្ញុំដល់ផ្ទះរបស់ខ្ញុំផ្ទាល់ ហើយឥឡូវនេះគាត់បានដឹងខ្លួនថាគាត់បានធ្វើខុស ហើយគាត់ ក៏បានធ្វើការសុំទោសទៅលើរូបនាងខ្ញុំជាសាធារណៈ។
ដូច្នេះសូមបងប្អូនមេត្តាឈប់បន្តការយល់ច្រឡំមកលើរូបនាងខ្ញុំទៀត!! ហើយក៏បានធ្វើកិច្ចសន្យាទៅតាម ផ្លូវច្បាប់ រួចរាល់ហើយដែល ។ សុំបងប្អូនជួយស៊ែរ ម្នាក់មួយផង សូមអរគុណ»៕
សូមទស្សនាវីដេអូបកស្រាយខាងក្រោម៖