ក្រសួងសាធារណការ និងដឹកជញ្ជូនហាមមិនឱ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរនៅលើ ផ្លូវ ល្បឿន លឿន ដែលសាងសង់មិនទាន់រួចរាល់ជាស្ថាពរ
(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ហាមមិនឱ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរនៅលើ ផ្លូវ ល្បឿនលឿន ដែលសាងសង់មិនទាន់រួចរាល់ជាស្ថាពរនោះ។ ការហាមនេះ កើតមានឡើងបន្ទាប់ពី មានគ្រោះថ្នាក់ចរាចរជាច្រើនករណីនៅលើផ្លូវល្បឿនលឿន ជាពិសេសគ្រោះថ្នាក់ចរាចរកាលពីថ្ងៃទី១១ ខែកក្កដា ម្សិលមិញ។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែកក្កដា នេះ បានគូស បញ្ជាក់ថា ដើម្បីចៀសវាងការរំខានដល់ដំណើរការសាងសង់បញ្ច ប់គម្រោងទាន់ពេលវេលាបាន គ្រោងទុក និងចៀសវាងការបង្កគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ក្រសួង បានសម្រេចឱ្យក្រុមហ៊ុនសាង សង់ បិទគ្រប់ច្រកចេញ-ចូល ដោយមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ ចូលប្រើផ្លូវល្បឿនលឿន ។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថាបន្ថែមថា មិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ ក្រៅពីយានយន្តដែលបម្រើឱ្យគម្រោង និងយានយន្តមានតម្រូវការចាំបាច់ ដែលមានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូននោះឡើយ៕SP