ក្រចេះ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ចន្លោះម៉ោង ១១:២២នាទីយប់ ដល់ម៉ោង ១១:៣៧នាទីយប់ មាន ជនត្រូវចោទចំនួន០៣នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តក្រចេះ ក្នុងបន្ទប់ធ្វើចត្តាឡីស័ក បាន លួចរត់គេចខ្លួនចេញពីពន្ធនាគារ មានឈ្មោះដូចខាងក្រោម៖

១. ជនត្រូវចោទឈ្មោះ ញិហ៍ តុលា ហៅ អ៊ួច អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើត នៅភូមិស្វាយ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ទីលំនៅមុនពេលចាប់ខ្លួន ភូមិស្វាយជ្រុំ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

២. ជនត្រូវចោទឈ្មោះ ជឿន ស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើត នៅភូមិទី១ ឃុំព្រែកអាជី ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ទីលំនៅមុនពេលចាប់ខ្លួន ភូមិទី១ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។

៣. ជនត្រូវចោទឈ្មោះ ពេជ្រ ប្រិមប្រិយ៍ អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើត នៅភូមិមានជ័យ ឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះ ទីលំនៅមុនពេលចាប់ខ្លួន ភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

បើបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញជនជាប់ឃុំដែលមានភិនភាគដូចក្នុងរូបថតនេះ សូមសហការរាយការណ៍ មកអាជ្ញាធរមានសមត្ថកិច្ចដើម្បីធ្វើការចាប់ខ្លួនមកវិញ ហើយអគ្គនាយកដ្ឋានពន្ធនាគារនឹងជូនសគុណតាមការគួរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ