ប្រភេទសត្វស្លាបកម្រៗប្រមាណ១៦០ប្រភេទកំពុងរស់នៅយ៉ាងសុខសាន្តនៅតំបន់បឹងធម្មជាតិពារាំង សៀមរាប
សហគមន៍ទេសចរណ៍វប្បធម៍ធម្មជាតិបឹងពារាំង ស្ថិតនៅក្នុង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ត សៀមរា ប មានចម្ងាយប្រមាណ១៣គីឡូម៉ែត្រប៉ុណ្ណោះ ពីក្រុងសៀមរាប។ បច្ចុប្បន្នទីតាំងនេះបានក្លាយ ជាកន្លែ ងអាស្រ័យនៅ នៃពពួកសត្វស្លាប ជាច្រើនប្រភេទ និងទទួលបានការ ការពារថែរក្សា ពីសំណាក់អាជ្ញា ធរពាក់ព័ន្ធនិងសហគមន៍ផងដែរ។
លោកសុខ សំណាង ប្រធានផ្នែកទេសចរណ៍នៃសហគមន៍ទេសចរណ៍វប្បធម៍ធម្មជាតិបឹងពារាំង បាន ឱ្យដឹង នៅថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២១នេះថា សហគមន៍នេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៦ ដោយបានចូលរួម សកម្មភាពជាមួយអាជ្ញាធរពាក់ព័ន្ធ នានា ក្នុងការការពារនិ ងអភិរក្ស ព្រៃឈើ ជាពិសេសសត្វស្លាបក្នុងតំបន់បឹង ធម្មជាតិពារាំង។លោកបន្តថា តាមការប៉ាន់ប្រមាណ ចំនួនសត្វស្លា បដែលកំពុងអាស្រ័យនៅក្នុងបឹងអភិរក្ស ពារាំង មានចន្លោះពី១៣០ទៅ១៦០ប្រភេទ ដែលសុទ្ធតែជា ប្រភេទកម្រៗ ដូចជា៖ទុង ត្រដក់ រនាល និងក្អែកទឹកជាដើម។
សូមជម្រាបថា សហគមន៍ទេសចរណ៍វប្បធម៍ធម្មជាតិបឹងពារាំង ជាតំបន់អភិរក្សត្រីមេពូជ ស្ថិតក្នុ ងផ្ទៃទឹក ប្រមាណ២៥០ហិកតា ព្រៃលិចទឹកនិងដើមពារាំងដែលជាជ ម្រកត្រីនិងសត្វស្លា បអា ស្រ័យនៅជាង៣០០០ ហិកតា និងប្រភេទសត្វស្លាបកម្រៗ ដូចជា ត្រយង ទុង រនាលពណ៌ ក្អែកទឹក និងសត្វស្លាបជាច្រើនប្រភេទ ចន្លោះពី១៣០ទៅ១៦០ប្រភេទទៀតអាស្រ័យនៅ និងស្វែងរក ចំណីរអាហារ។បច្ចប្បន្នទីតាំងនេះ ក៏ជាកន្លែង ស្វាគមន៍ភ្ញៀវទេសចរ ដែលចង់ទៅទស្សនា សម្រស់ធម្មជាតិ ជាពិសេសព្រៃលិចទឹក និងសត្វស្លាបចម្រុះពណ៌៕SP