យោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែតុលានេះ គ្រោះជំនន់ទឹកភ្លៀងបានបណ្តាលឲ្យមានប្រជាពលរដ្ឋចំនួន១៨នាក់ស្លាប់ (ក្មេង៨នាក់)។ មូលហេតុស្លាប់ភាគច្រើនបណ្តាលមកពីលង់ទឹក និងរអិលជើងធ្លាក់ទឹក ហើយខេត្តដែលមានជនរងគ្រោះស្លាប់ច្រើនជាងគេគឺខេត្តបន្ទាយមានជ័យ មានចំនួន៧នាក់ ខេត្តពោធិ៍សាត់៣នាក់ ខេត្តព្រះសីហនុ២នាក់ ខេត្តប៉ៃលិន១នាក់ ខេត្តកណ្តាល១៤នាក់ និងខេត្តកំពង់ធំចំនួន១នាក់។

សូមបញ្ជាក់ថា ក្នុងរយៈពេលនេះ រាជធានីខេត្តសរុបចំនួន១៩ បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះប្រជាពលរដ្ឋរងគ្រោះចំនួន៥៣,១៦៩គ្រួសារ ស្មើប្រមាណ២១២,៦៧៦ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ