មួយរយៈចុងក្រោយនេះយើងឃើញថាមហាជនមានការចាប់អាម្មណ៍យ៉ាងខ្លាំង លើក្មេងប្រុស ស្រី២នាក់ ដែលមានទេពកោសល្យ មានរូបសម្រស់ស្រស់ស្អាត និងជីវភាពក្រីក្រលំបាក ។ក្មេងទាំង២នាក់នោះ គឺមានប្អូនប្រុសពេជ្រ ធារ៉ា ដែលជាម្ចាស់កង់កញ្ចាស់២៦១ និងក្មេងស្រី យ៉ង ស្រីនីតដែលរស់នៅ ភូមិភាគឦសាន នៅក្នុងខេត្តមណ្ឌលគីរីពិតណាស់នាពេលនេះមានមហាជនជាច្រើនបានកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ការទទួលបានការចាប់អារម្មណ៍ទាំងនេះ គឺបន្ទាប់ពីរូបភាពរបស់ប្អូនប្រុសប្អូនស្រីត្រូវបានអ្នកថតរូប២ នាក់ធ្វើការថតផ្សាយតាមបណ្តាញសង្គម អ្នកថតរូបអោយប្អូនប្រុស ពេជ្រធារ៉ានោះគឺ  ជាងថតរូប លោក កឹម សុវណ្ណា ដែលបានថត ពេលប្អូនកំពុងប្រណាំកង់ ។រីឯលោក សាមឌី ហៅ (ចៅមាណព) ដែលបានថតរូបរបស់ក្មេងស្រី យ៉ង ស្រី នីត យកមកបង្ហោះនៅលើបញ្តាញសង្គមដូចគ្នា។ ក្រោយពេលបង្ហោះរួចរូបថតរបស់អ្នកទាំងពីរទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនខ្លាំងណាស់ហើយក៏ត្រូវបានគេស្ទាល់ទូទាំងប្រទេស ។

មកដល់ពេលនេះជីវិតប្អូនទាំងពីរមានការផ្លាស់ប្តូរស្ទើរតែមិនគួរឱ្យជឿរ ព្រោះពេលនេះប្អូនប្រុសពេជ្រធារ៉ា ទទួលបានឱកាសសិក្សា និងមានជីវភាពសមរម្យ ដោយឡែកប្អូនស្រី យ៉ង ស្រីនីតវិញនាងអាចបន្តក្តីស្រមៃរបស់នាង ដោយនាងត្រូវបានហៅមកចូលរួមសម្តែងរឿងនិង បន្តការសិក្សាព្រមទាំងអាចជួយក្រុមគ្រួសារបានថែមទៀតផង៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ