នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១២និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី បានធ្វើការល្បាតតាមរបៀងស្លាបឆ្វេង និងស្លាបស្តាំ ក្នុងរង្វង់ប្រតិបត្តិការណ៍របស់ប៉ុស្តិ៍ ដើម្បីទប់ស្កាត់ប្រជាពលរដ្ឋ កុំឲ្យធ្វើការឆ្លងដែនតាមរបៀង។ 

បន្ទាប់មកកម្លាំងប៉ុស្តិ៍ ក៏បានប្រទះឃើញប្រជាពលរដ្ឋខែ្មរ ចំនួន ៣៧នាក់ ស្រី ១៧នាក់ ក្នុងនោះកុមារ ០៥នាក់ ជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានស្រុកសំពៅលូន ដែលខ្លះជាអ្នកស៊ីឈ្នួលលើកសំភារៈ និងខ្លះទៀតជាអាជីវករ បានធ្វើការឆ្លងដែនចេញទៅផ្សារ បានខៅឌីន (ផ្សារជាប់ព្រំដែន) ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ តាមរបៀង (ស្លាបឆ្វេង និងស្លាបស្ដាំ) របស់ប៉ុស្តិ៍។ 

ក្រោយមកកម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការអប់រំណែនាំ ដល់ប្រជាពលរដ្ឋទាំងអស់ខាងលើ ឲ្យបញ្ឈប់ការធ្វើសកម្មភាពបែបនេះទៀត និងបានអនុញ្ញាតឲ្យពួកគាត់ត្រលប់ទៅផ្ទះវិញរៀងៗខ្លួន៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ