លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្កោលទោសយ៉ាងខ្លាំងចំពោះ ការឃុំខ្លួនមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី និងឥស្សរជនជាន់ខ្ពស់ដទៃទៀតមកពីគណ បក្សកាន់អំណាច នៅក្នុងការវាយឆ្មក់មួយនៅព្រឹកព្រលឹមថ្ងៃនេះ ដែលធ្វើឡើងដោយយោធាមីយ៉ាន់ ម៉ា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។

លោក Guterres បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងខណៈ ពេលនេះយោធាមីយ៉ាន់ម៉ាកំពុងក្ដោបក្ដាប់អំណាច និងគ្រប់គ្រងស្ថានការណ៍ទាំងស្រុងនៅក្នុងប្រទេស ជាមួយការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ព្រមទាំងផ្ទេរអំណាចទៅឱ្យ លោកអគ្គមេបញ្ជាការយោធា Min Aung Hlaing។

លោកស្រីស៊ូជី និងប្រធានាធិបតីរបស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានយោធាចាប់ខ្លួន បន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងយោធា និងរដ្ឋាភិបាល ដោយខាងយោធាបានអះអាងថា ការចាប់ខ្លួននេះគឺដោយសារមានភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតទូទៅកាលពីខែវិច្ឆិកាកន្លងទៅនេះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ