បាងកក ៖ អាជ្ញាធរទេសចរណ៍ថៃ (TAT) បានប្រកាសថា ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិក្នុងឆ្នាំ២០២៤ បានកើនឡើងលើសពី ៣៥លាននាក់ ដែលបង្កើតប្រាក់ចំណូលបានជាង ១,៨ពាន់ពាន់លានបាត (៥២,៨១ពាន់លានដុល្លារ)។
អាជ្ញាធរទេសចរណ៍ថៃ បានរាយការណ៍ថា សមិទ្ធិផលនេះបង្ហាញពីការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ដ៏រឹងមាំរបស់ប្រទេសថៃ ដែលជាសញ្ញាល្អមួយសម្រាប់ប្រទេសអាស៊ីអាគ្នេហ៍មួយនេះដែលបានដាក់ចេញគំនិតផ្តួចភ្តើមឆ្នាំ២០២៥ ថាជា «ឆ្នាំដ៏ភ្ញាក់ផ្អើលសម្រាប់ទេសចរណ៍និងកីឡាថៃ (Amazing Thailand Grand Tourism and Sports Year)»។
ជាមួយនឹងគោលដៅប្រកបដោយមហិច្ឆិតាទាំងនេះ ប្រទេសថៃកំពុងពង្រឹងឋានៈរបស់ខ្លួនជាមជ្ឈមណ្ឌលទេសចរណ៍ពិភពលោកឈានមុខគេ ដែលជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនិងផ្តល់បទពិសោធពិសេសដល់អ្នកដំណើរនៅទូទាំងពិភពលោក។
លោក Thapanee Kiatphaibool ប្រធានសមាគម TAT បានឱ្យដឹងថា ភាពជោគជ័យនៃវិស័យទេសចរណ៍របស់ប្រទេសកើតមានឡើងដោយសារតែគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ភាពទាក់ទាញរបស់ប្រទេសថៃ។
ព្រឹត្តិការណ៍និងពិធីបុណ្យល្បីៗក៏បានទាក់ទាញទស្សនិកជនទូទាំងពិភពលោកផងដែរ ដែលពង្រីកទីផ្សារទេសចរណ៍របស់ប្រទេសថៃបន្ថែមទៀត។ការតភ្ជាប់កាន់តែប្រសើរឡើងបានធ្វើឱ្យការធ្វើដំណើរចូលទៅកាន់ប្រទេសថៃកាន់តែប្រសើរឡើង ដែលបង្ហាញឱ្យឃើញតាមរយៈការកើនឡើងជើងហោះហើរពីតំបន់នានាដូចជាអាស៊ីភាគឦសាន ប្រទេសអាស៊ាន អាស៊ីខាងត្បូង អូសេអានី អឺរ៉ុប អាមេរិកខាងជើង និងមជ្ឈឹមបូព៌ាជាដើម៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង