បន្ទាប់ពីលោកអភិបាលក្រុងសេអ៊ូល បានបាត់ខ្លួន កម្លាំងប៉ូលិសកូរ៉េខាងត្បូង ស្វែងរកឃើញលោកចៅហ្វាយក្រុងសេអ៊ូល បានស្លាប់បាត់បង់ជីវិតទៅហើយ នេះបើតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃយប់ទី០៩ កក្កដា ២០២០ ។កម្លាំងប៉ូលិសបានចេញស្វែងរុករកលោក ផាក វ៉ុនស៊ូន Park Won-sun វ័យ៦៤ឆ្នាំ ជាអភិបាលក្រុងសេអ៊ូល បន្ទាប់ពីកូនស្រីរបស់លោក បានប្តឹងប៉ូលិសថា ឳពុកបានបាត់ខ្លួន កាលពីព្រឹកថ្ងៃទី០៩ កក្កដា ២០២០ ហើយទូរស័ព្ទក៏ទាក់ទងមិនចូល ។យោងតាមមន្ត្រីប៉ូលីសកូរ៉េខាងត្បូង បានអោយដឹងថា អភិបាលក្រុងសេអ៊ូល លោក ផាក វ៉ុនស៊ូន ត្រូវបានគេរកឃើញ សាកសព លោក នៅភាគខាងជើង ទីក្រុងសេអ៊ូល ។

មន្ត្រីប៉ូលីស បានបន្តថា តាមការស្រាវជ្រាវសញ្ញាសារទូរស័ព្ទរបស់គាត់ដែលបង្ហាញចុងក្រោ យនេះ ហើយ ទើបប៉ូលិសកំណត់តំបន់បាន ដោយស្រាវជ្រាវ មើលតាមកាមេរ៉ាសុវត្ថិភាពតាមផ្លូវ ក៏ប្រទះឃើញ លោក ផាក វ៉ុនស៊ូន ចុងក្រោយ នៅជិតតំបន់ព្រៃមួយ នៅភាគខាងជើង នៃទីក្រុងសេអ៊ូល ។

មន្ត្រីប៉ូលីសប្រហែល៦០០នាក់ បានឆែកឆេរតំបន់នោះ ដោយមានសត្វឆ្កែ និងដ្រូនផងដែរ ។ ប៉ូលីសបាននិយាយថា ពួកគេបានរកឃើញសាកសពរបស់លោក ផាក វ៉ុនស៊ូន ។មរណភាពរបស់លោកអភិបាលក្រុងសេអ៊ូល គេនៅមិនទាន់ដឹងមូលហេតុ ច្បាស់នៅឡើយ ខណៈកម្លាំងប៉ូលិសកំពុងស៊ើបអង្គេតនៅកន្លែងកើតហេតុ ព័ត៌មានលម្អិត ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បួង នឹងផ្សាយជាបន្តបន្ទាប់ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ