ភ្នំពេញ៖ សមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវបង្ក្រាប នៅចំណុចមុខបន្ទប់ជួលC04 ផ្លូវបេតុង ក្នុងភូមិតាព្រហ្ម សង្កាត់ព្រែងឯង ខណ្ឌច្បារអពៅ រាជធានីភ្នំពេញ និងឆែកឆេរក្នុងបន្ទប់ ដែលជនល្មើសស្នាក់នៅកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។
ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ ឆន សុខា ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ និងវត្ថុតាងចាប់យកបានសារធាតុមេតំហ្វេតាមីនទម្ងន់៥២ គីឡូក្រាមនិង៦០៨.៤ ៦ក្រាម។ នេះបើយោងតាមរបាយការណ៍មន្ទីរប្រឆាំងគ្រឿងញៀន នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០ ២២។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី៕SP