ប្រទេសចិន៖ យ៉ាងហោចណាស់មាននិស្សិតចិនចំនួន ១១.៩ លាននាក់បានចុះឈ្មោះចូលរៀនថ្ងៃដំបូងនៃការប្រឡងចូលមហាវិទ្យាល័យដែលហៅថា 'gaokao' ចំពេលមានការរឹតត្បិតនៃ COVID។វិធានការសុវត្ថិភាពនៅថ្នាក់រៀនរួមមាន ការដាក់ឱ្យនៅដាច់ពីគេមុនការប្រឡង ការធ្វើតេស្ត PCR និងការពាក់ម៉ាស់។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន south China morning Postនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។

ចំពេលមានវិធានការតឹងរ៉ឹងនៃជំងឺកូវីដ សិស្សនឹងត្រូវអង្គុយប្រឡងចូល រយៈពេលពីរ ឬបីថ្ងៃ សម្រាប់រយៈពេលប្រាំបួនម៉ោងក្នុងមួយថ្ងៃ ចន្លោះថ្ងៃទី ៧ និង ១០ ខែមិថុនា ដើម្បីទទួលបានកន្លែងនៅក្នុងសាកលវិទ្យាល័យ។

ក្នុងប្រទេសចិន ការប្រឡងនេះគឺជាពេលវេលាដ៏សំខាន់មួយ ដែលភាគច្រើនកំណត់ថាតើនិស្សិតចិនអាចចូលរៀននៅសកលវិទ្យាល័យណាដែលពួកគេនឹងចង់ចូលរៀននិងអាចជ្រើសរើសរៀនដើម្បីសម្រេចក្តីស្រមៃរបស់ពួកគេ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ