ភ្នំពេញ ៖ សមត្ថកិច្ច បានបង្ក្រាបករណីកែច្នៃផលិតគ្រឿងញៀន ចាប់ខ្លួនជនជាតិចិន ១១នាក់ រឹបអូសសារធាតុញៀនជាង ១,៨០តោន និងសារធាតុគីមី ជាង ២៧៦តោន  នៅរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង និងខេត្កកណ្តាល។

យោងតាមការចេញផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាល នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា សមត្ថកិច្ចជំនាញបានបើកការស៊ើបអង្កេតអស់រយៈពេលជាង៣ខែ លុះដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន កែច្នៃផលិតដោយខុសច្បាប់នូវសារធាតុញៀន និងរក្សាទុកដោយខុសច្បាប់នូវសារធាតុគីមីផ្សំ ចំនួន ១២គោលដៅផ្សេងៗគ្នាជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ០៧គោលដៅ ខេត្តស្វាយរៀង០២គោដៅ ខេត្តព្រៃវែង០១គោលដៅ ខេត្តកណ្តាល០២គោលដៅ ក្នុងនោះមានទីតាំងកែច្នៃផលិត ១ទីតាំង និងស្តុកទុកចំនួន ៦ទីតាំង។

សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ