ភ្នំពេញ ៖ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ សមាគមភស្ដុភារកម្មកម្ពុជា (CLA) បានរៀបចំកម្មវិធីជំនួបពិភាក្សាស្ដីពី Member Talk ដែលមានទីតាំងនៅភោជនីយដ្ឋានវ័នម័រ។

ក្នុងជំនួបពិភាក្សានេះដែរ ក៏មានការអញ្ជើញមកពីក្រុមហ៊ុនប្រមាណជា ៤៥ក្រុមហ៊ុន  ដែលជាថ្នាក់ដឹកនំារបស់ក្រុមហ៊ុនសមាជិករបស់ CLA ដោយគោលបំណងនៃកម្មវិធី Member Talk នេះរៀបចំឡើងជាលើកទី៤ ក្នុងឆ្នំា២០២២ នេះ ដោយគោលបំណងរួមគឺ ដើម្បីស្តាប់នូវរាល់បញ្ហាទំាងឡាយរបស់សមាជិក ចែករំលែកបទពិសោធន៍ ចូលរួមដោះស្រាយ។

សូមបញ្ជាក់ថា នេះជាទិសដៅរបស់សមាគមភស្ដុភារកម្មកម្ពុជា (CLA) គឺរួមគ្នាគិត រួមគ្នាដោះស្រាយ ដើម្បីផលប្រយោជន៍រួមដល់វិស័យទំាងមូល។ ជាលទ្ធផល នៃជំនួបពិភាក្សាទទួលបានលទ្ធផលជាផ្លៃផ្កាគួរជាទីគាប់ចិត្ត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ