(ស្វាយរៀង)មានករណីធ្វើអត្តឃាតដោយម្ដាយយកខ្សែចងកកូនរួចចងកសម្លាប់ខ្លួនឯងតាមក្រោយស្លាប់យ៉ាងអាណោចអាធ័មនៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀងកាលពីយប់ថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ២០២០ នៅចំណុចផ្ទះម្ដាយរបស់ខ្លួន។

បើតាមនគរបាលស្រុករមាសហែកបានឲ្យដឹងថាមានករណីធ្វើអត្តឃាតចងកស្លាប់ទាំងម្ដាយទាំងកូននៅផ្ទះឈ្មោះមាស ចន្ថា ភេទស្រីអាយុ ៥៧ ឆ្នាំ(ត្រូវជាម្តាយ)រស់នៅភូមិ ឃុំកើតហេតុខាងលើ។ សមត្ថកិច្ចបានបន្តថាជនរងគ្រោះពីរនាក់ម្តាយកូន ដែលម្តាយមាន ឈ្មោះលឹម មុំ ភេទស្រីអាយុ ៣៨ ឆ្នាំរស់នៅភូមិចុងព្រែកេ ឃុំព្រែកឯង ស្រុកកៀនស្វាយ ខេត្តកណ្ដាលបានមកលងផ្ទះម្តាយហើយយកក្រមាចងកខ្លួនឯង  និងកូនបណ្តាលអោយទាំង២នាក់ម្តាយកូន។

ចំណែកកូនមានឈ្មោះយ៉េន តុលា ភេទប្រុសអាយុ១ឆ្នាំ ចងជាប់នឹងរបាដែករោងបាយរួចយកខ្សែភ្លើងចងកខ្លួនឯងជាប់ទៅនិងផ្ទះបាយក្បែរគ្នា។

មូលហេតុ៖ឈ្មោះលឹម មុំនេះស្រវឹងស្រាខួប ហើយបាននាំកូនមកលេងផ្ទះម្ដាយកាលពីថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២០បានយកកូនចងកនិងចងកខ្លួនឯងស្លាប់តាមក្រោយបង្កឲ្យភ្ញាក់ផ្អើលពេញភូមិតែម្ដង៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ